Acts 4

1កាលលោក​ពេត្រុស​និង​លោក​យ៉ូហាន​កំពុង​និយាយទៅបណ្ដាជននៅឡើយ​នោះ​ពួក​សង្ឃប្រធានឆ្មាំ​ព្រះ​វិហារនិង​ពួក​អ្នកខាង​គណៈ​សាឌូស៊ី​បាន​មកដល់ 2ទាំងទាស់ចិត្ដជាខ្លាំងព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជននិងប្រកាស​អំពី​ការ​រស់ពីស្លាប់ឡើងវិញតាមរយៈ​ព្រះ​យេស៊ូ 3ពួកគេក៏ចាប់អ្នកទាំងពីរហើយយកទៅ​ឃុំ​ទុកក្នុងគុករហូតដល់ថ្ងៃបន្ទាប់ដ្បិតពេលនោះល្ងាចណាស់ហើយ 4ប៉ុន្ដែក្នុងចំណោម​ពួក​អ្នកដែល​បាន​ព្រះបន្ទូល​មាន​មនុស្ស​ជាច្រើន​បាន​ជឿ​គឺ​មានគ្នាចំនួនប្រហែលប្រាំពាន់នាក់ 5លុះថ្ងៃបន្ទាប់​ពួក​មេដឹកនាំ​ពួក​ចាស់ទុំនិង​ពួក​គ្រូវិន័យ​ក៏​ជួបជុំគ្នានៅក្នុង​ក្រុង​យេរូសាឡិម 6ជាមួយលោក​អាណជា​សម្ដេច​សង្ឃ​លោក​កៃផា​លោក​យ៉ូហាននិង​លោក​អ័លេក្សានត្រុសព្រមទាំងពូជពង្សរបស់​សម្ដេច​សង្ឃទាំងអស់ 7ពេលគេ​យក​អ្នកទាំងពីរមកដាក់នៅកណ្ដាលចំណោម​ហើយ​ក៏​សួរថា៖ ​«តើ​អ្នកទាំងពីរធ្វើ​ការ​នេះដោយអំណាចអ្វីដោយឈ្មោះ​របស់​អ្នកណា 8ពេលនោះលោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ​ក៏​និយាយទៅពួកគេថា៖ ​«ឱ​ពួក​អ្នកដឹកនាំនិង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ! 9បើអស់​លោក​សាកសួរយើងនៅថ្ងៃនេះអំពីការល្អ​ដែល​បាន​កើតឡើង​ចំពោះ​មនុស្សពិការម្នាក់​ថា​គាត់​បាន​ជាដោយសារអ្វី 10នោះចូរ​អស់លោកព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងចុះថា​គឺ​ដោយសារ​ព្រះ​នាម​ព្រះ​យេស៊ូគ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែតដែល​ពួក​លោក​បាន​ឆ្កាង​ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពីការសោយទិវង្គតឡើងវិញនោះ​ហើយ​ទើប​បុរស​នេះ​បាន​ឈរនៅ​ចំពោះ​មុខ​ពួក​លោក​ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។ 11ព្រះអង្គហ្នឹងហើយជាថ្មដែល​ពួក​លោកជាជាងសំណង់បោះបង់ចោល​ប៉ុន្ដែ​ថ្ម​នេះ​បាន​ត្រលប់ជា​ថ្ម​ដ៏​សំខាន់នៅតាមជ្រុង 12ហើយគ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយដ្បិតនៅក្រោមមេឃគ្មានឈ្មោះ​ណា​ទៀតដែល​ព្រះជាម្ចាស់​បាន​ប្រទានមកក្នុងចំណោមមនុស្សដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។ 13ដូច្នេះពេល​ពួកគេ​សង្កេត​ឃើញសេចក្ដីក្លាហាន​របស់​លោក​ពេត្រុសនិង​លោក​យ៉ូហានហើយ​ក្រោយពី​បាន​យល់ថា​គាត់ទាំងពីរ​ជាមនុស្សមិន​បាន​រៀនសូត្រនិងមិនសូវចេះដឹង​ពួកគេ​ក៏​ស្ញប់ស្ញែងហើយទទួលស្គាល់ថាគាត់ទាំងពីរនេះ​ធ្លាប់​នៅជាមួយ​ព្រះ​យេស៊ូ 14ព្រមទាំងឃើញបុរសដែល​បាន​ជានោះ​កំពុង​ឈរជាមួយគាត់ទាំងពីរ​នាក់​ទៀត​នោះ​ពួកគេ​គ្មាន​អ្វី​ឆ្លើយតប​បាន​ឡើយ 15ពេលនោះពួកគេ​បាន​បង្គាប់គាត់ទាំងពីរឲ្យចេញ​ពី​ក្រុមប្រឹក្សាកំពូលទៅក្រៅ​ហើយ​ពួកគេ​ក៏​ពិគ្រោះគ្នាថា 16«តើ​យើង​ត្រូវ​ធ្វើដូចម្ដេច​ចំពោះ​មនុស្សទាំងនេះ? ​ដ្បិតតាមរយៈអ្នកទាំងនេះទីសំគាល់ជាក់ស្ដែង​បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំងអស់ដែលរស់នៅ​ក្នុង​ក្រុង​យេរូសាឡិមហើយ​យើង​ក៏​មិន​អាច​ប្រកែកបាន​ដែរ។ 17ដូច្នេះដើម្បី​កុំ​ឲ្យ​ដំណឹង​នេះ​លេចឮដល់ប្រជាជនតទៅទៀត​យើង​ត្រូវ​គំរាមពួកគេកុំ​ឲ្យ​និយាយ​ប្រាប់​អ្នកណាទៀតដោយនូវឈ្មោះនេះ»។ 18បន្ទាប់មកពួកគេ​ក៏ហៅគាត់ទាំងពីរនាក់​នោះ​ចូលមក​វិញ​ហើយ​បាន​បង្គាប់មិន​ឲ្យ​និយាយបង្រៀនដោយនូវឈ្មោះ​ព្រះ​យេស៊ូ​នេះ​ជាដាច់ខាត 19ប៉ុន្ដែលោក​ពេត្រុសនិង​លោក​យ៉ូហាន​បាន​ឆ្លើយទៅពួកគេថា៖ ​«ចូរ​ពួកលោក​ពិចារណា​មើល​ចុះ​តើ​ជា​ការ​ត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់​ដែរ​ឬ​ទេ​ដែល​ឲ្យ​យើង​ស្ដាប់​តាម​ពួក​លោកជាជាង​ស្ដាប់​តាម​ព្រះជាម្ចាស់​នោះ 20ដ្បិតយើង​មិនអាចឈប់និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញនិង​បាន​​នោះ​ទេ»។ 21ក្រោយពីបាន​គំរាម​អ្នកទាំងពីរនោះ​ថែម​ទៀត​មក​ពួកគេ​ក៏ដោះលែងពួកគាត់​ឲ្យ​ទៅ​ដោយ​រក​ហេតុ​ដាក់ទោសពួកគាត់មិនបានព្រោះប្រជាជនដ្បិត​ប្រជាជន​ទាំងអស់​កំពុង​សរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែល​បាន​កើតឡើង 22រីឯបុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជានេះ​គាត់​មានអាយុសែសិបឆ្នាំជាង 23ក្រោយពេលគេ​ដោះលែង​រួចហើយ​គាត់ទាំងពីរនាក់​ក៏ទៅគ្នីគ្នារបស់ខ្លួនហើយរៀបរាប់សព្វគ្រប់​អំពី​អ្វី​ដែល​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំ​បាន​និយាយមកកាន់ពួកគាត់ 24កាលពួកគេ​បាន​ដូច្នោះ​ពួកគេ​ក៏បន្លឺសំឡេងព្រម​ៗ​គ្នាទូលទៅព្រះជាម្ចាស់ថា៖ ​«ឱ​ព្រះអម្ចាស់អើយ! ​គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើតផ្ទៃមេឃផែនដីសមុទ្រនិងអ្វី​ៗ​សព្វសារពើដែលនៅក្នុងនោះផង 25ហើយព្រះអង្គ​បាន​មានបន្ទូលដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ដែល​ជាដូនតា​របស់​យើងថាហេតុអ្វី​បានជា​ជនជាតិទាំងឡាយបង្កចលាចលហើយប្រជាជនស្រមៃ​ពី​រឿង​ឥតប្រយោជន៍ដូច្នេះ? 26ពួកស្ដេចនៅលើផែនដី​បាន​ត្រៀមប្រយុទ្ធពួកមេដឹកនាំ​បាន​ប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ព្រមទាំង​ព្រះ​គ្រិស្ដ 27ហើយនេះ​ជា​ការពិតដ្បិតនៅក្នុងក្រុងនេះស្ដេចហេរ៉ូឌ​លោក​ប៉ុនទាសពីឡាត់សាសន៍ដទៃព្រមទាំងប្រជាជនអ៊ីស្រាអែល​បាន​រួមគ្នាទាស់នឹង​ព្រះ​យេស៊ូ​ជា​អ្នកបម្រើដ៏បរិសុទ្ធ​របស់​ព្រះអង្គដែល​ព្រះអង្គ​បាន​ជ្រើសតាំង 28ឲ្យធ្វើអ្វីៗដែល​ព្រះ​ហស្ដនិងបំណង​របស់​ព្រះអង្គ​បាន​កំណត់ទុក​ឲ្យ​កើតឡើង 29ដូច្នេះព្រះអម្ចាស់អើយ! ​ឥឡូវនេះ​សូម​មើលសេចក្ដីគំរាម​របស់​ពួកគេចុះហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយសេចក្ដីក្លាហាន​ដើម្បី​ប្រកាសព្រះបន្ទូល​របស់​ព្រះអង្គ 30ដោយព្រះអង្គលូក​ព្រះ​ហស្ដ​មក​ប្រោស​ឲ្យ​ជាព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់និងការអស្ចារ្យកើតឡើងតាមរយៈព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើដ៏បរិសុទ្ធ​របស់​ព្រះអង្គ»។ 31ពេលពួកគេ​បាន​អធិស្ឋានរួចហើយកន្លែងដែល​ពួកគេ​កំពុង​ជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយរីឯ​ពួកគេ​ក៏ពេញដោយ​ព្រះ​វិញ្ញាណបរិសុទ្ធទាំងអស់គ្នាហើយ​ចាប់ផ្ដើម​ប្រកាសព្រះបន្ទូល​របស់​ព្រះជាម្ចាស់ដោយក្លាហាន 32ពេលនោះអស់​អ្នកដែល​បាន​ជឿ​មាន​ចិត្ដគំនិតតែមួយហើយគ្មាន​អ្នកណា​ម្នាក់និយាយថាទ្រព្យសម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​គឺ​អ្វីៗ​ទាំងអស់របស់ពួកគេ​ជា​របស់​រួម 33ពួកសាវក​បាន​ធ្វើទីបន្ទាល់​យ៉ាង​មានអំណាចអស្ចារ្យ​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះអម្ចាស់យេស៊ូហើយពួកគេទាំងអស់គ្នា​ក៏​ទទួលបាន​ព្រះ​គុណដ៏លើសលុប 34នៅក្នុងចំណោមពួកគេ​គ្មាន​អ្នកណាម្នាក់ខ្វះខាតឡើយដ្បិតអស់អ្នកដែល​មាន​ដី​មាន​ផ្ទះ​គេ​បាន​លក់ហើយយកប្រាក់ដែល​បាន​ពី​ការ​លក់​របស់​ទាំងនោះ 35មកដាក់នៅទៀបជើង​របស់​ពួក​សាវកហើយ​គេ​ក៏ចែក​ឲ្យ​គ្រប់គ្នា​តាម​ដែល​ម្នាក់ៗត្រូវការ 36រីឯលោក​យ៉ូសែបដែល​ពួក​សាវកហៅថាបារណាបាសប្រែថា​«កូន​នៃ​សេចក្ដីលើកទឹកចិត្ដ» ​ជា​ពួក​លេវីកើតនៅ​កោះ​គីប្រុស 37គាត់មានដី​មួយ​កន្លែងហើយ​បាន​លក់យកប្រាក់មកដាក់នៅ​ទៀប​ជើងរបស់​ពួក​សាវក
Copyright information for KhmKCB